ឡានថៃនាំទៅវៀតណាម អាចប្រឈមនឹងឧបសគ្គថ្មី

ការនាំចេញរថយន្តទៅកាន់ប្រទេសវៀតណាម អាចរំពឹងថានឹងប្រឈមមុខនឹងរបាំងឧបសគ្គថ្មី បន្ទាប់ពីប្រទេសដែលជាអ្នកនាំចូលធំជាងគេក្នុងតំបន់អាស៊ាន សម្រាប់រថយន្តភីកអាប់ និងរថយន្តដឹកអ្នកដំណើរមកពីប្រទេសថៃ ត្រៀមនឹងអនុវត្តស្តង់ដារនៃការបំភាយថ្មី (Euro 5 emission standard) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយ។